ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
Mon,04 September 2023 (Time 09:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 153នាក់)

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។

ជំនួបនេះ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋាន អគ្គស្នងការនគរបាលជាតិ ប្រធាននាយកដ្ឋានកណ្ដាល និងប្រធាននាយកដ្ឋានទាំងអស់។

គួរជម្រាបថា ចាប់ពីតាំងពីចូលកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី បានធ្វើការជួបប្រជុំជាបន្ដបន្ទាប់ ជាមួយថ្នាក់ដឹកនាំក្រសួង និងប្រធានអង្គភាពជំនាញតាំងពីថ្នាក់ជាតិ រហូតដល់ស្នងការនគរបាលរាជធានី-ខេត្ត។ ក្នុងកិច្ចប្រជុំកន្លងមកនេះ លោកអភិសន្ដិបណ្ឌិត ស សុខា តែងតែបានគូសរំលេចអំពីផែនការយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពិសេសយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១។

លោកអភិសន្ដិបណ្ឌិត ស សុខា បានដាក់ចេញនូវការណែនាំឲ្យថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំបណ្ដាស្ថាប័ននានាទាំងអស់ ត្រូវផ្ដោតសំខាន់លើការងារបម្រើប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាឲ្យស្របតាមយុទ្ធបញ្ចកោណរបស់រាជរដ្ឋាភិបាល។ លើសពីនេះ លោកបានជំរុញឲ្យយកចិត្ដទុកដាក់ពង្រឹងប្រសិទ្ធភាពការងារទៅតាមតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបង្កើននូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ដោយឡែក សម្រាប់ស្ថាប័ននគរបាលជាតិ ត្រូវបន្ដខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងប្រកាន់ខ្ជាប់នូវឥរិយាបថទន់ភ្លន់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសនានាដែលកើតឡើងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ដ្រី ស សុខា ជំរុញភាគីពាក់ព័ន្ធទាំងអស់រួមសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងអំពើទារុណកម្ម ពិសេសចំពោះជនដែលត្រូវដកហូតសិទ្ធិ ()

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានភេសជ្ជៈចំនួន៥,៥៥៥កេស ពីក្រុមហ៊ុន ជីប ម៉ុង ()

ព័ត៌មានគួរចាប់អារម្មណ៍

លទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ឡាន ធានលី (Lan Tianli) អភិបាលនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីការងារស្នើទីភ្នាក់ងារ JICA បន្តការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យឈានដល់៧%ឡើងវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងមហាផ្ទៃ បដិសេធសំណើ សុំបង្កើត «គណបក្សអាយ៉ងខ្មែរ» ()

វីដែអូ