ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត៖ អតីតកាលគេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាត ប៉ុល ពត បច្ចុប្បន្នគេស្គាល់កម្ពុជាក្នុងនាមជាប្រទេសមួយពោរពេញដោយសន្តិភាព
Wed,24 May 2023 (Time 07:51 AM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក លើកឡើងថា កាលពីអតីតកាលគេស្គាល់កម្ពុជាតាមរយៈរបបវាលពិឃាត ប៉ុល ពត ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ គេស្គាល់កម្ពុជា ក្នុងនាមជាប្រទេសមួយដែលពោរពេញដោយសន្តិភាព និងប្រាសាទអង្គវត្ត ក៏ដូចជាស្នាមញញឹម និងភាពរស់រាយរាក់ទាក់របស់ប្រជាជនក្នុងមោទនភាពខ្ពស់ជាជាតិសាសន៍ខ្មែរ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងដូចនេះក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានានៅក្នុងវត្តពលិសបព្វតារាម (ហៅវត្តភ្នំសន្ទូច) ស្ថិតនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម នាយឧត្តមសេនីយ៍ឱ្យដឹងទៀតថា ដើម្បីស្វែងយល់ច្បាស់អំពីដំណើរវិវិត្តន៍របស់កម្ពុជាគឺអាចសំឡឹងមើលថយក្រោយគិតចាប់ពីការអភិវឌ្ឍរីកចម្រើនខ្លាំងក្នុងសម័យដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ដែលត្រូវបានប្រទេសក្នុងតំបន់ប្រសិទ្ធនាមជា “កម្ពុជ គុជនៅអាស៊ី” ដោយបន្តមកដំណាក់កាលក្រោយៗទៀត ដែលមានការប្រែប្រួលឡើងចុះ។

នាយឧត្តមសេនីយ៍បន្ថែមឱ្យដឹងទៀតថា របបលន់នល់ និងរបបប៉ុលពត បានធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាម និងអំពើប្រល័យពូជសាសន៍យ៉ាងសាហាវយង់ឃ្នង រហូតដល់សម័យបច្ចុប្បន្ននេះ ដែលជាសម័យសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍលើគ្រប់វិស័យ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា និងជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងដែរថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្ស ដែលបានចូលរួមការពារនូវបាវចនា៖ ជាតិ សាសនា ព្រះមហាក្សត្រ ហើយជាគណបក្សដែលតែងបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយប្រកបដោយភាពប្រាកដប្រជា មានចក្ខុវិស័យ និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំគ្រប់កាលៈទេសៈ។

នាយឧត្តមសេនីយ៍គូសបញ្ជាក់ថា ជាក់ស្តែង វិស័យសាសនាត្រូវបានរៀបចំឱ្យដំណើរការឡើងវិញភ្លាមៗ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ និងបានបង្កលក្ខណៈប្រគេនជូនព្រះតេជគុណព្រះសង្ឃដឹកនាំ និងរៀបចំវត្តអារាម និងបដិបត្តិធម៌វិន័យ ជាមួយនឹងការបើកសិទ្ធិសេរីភាពឱ្យប្រជាជនអាចជ្រើសរើសប្រកាន់ជំនឿសាសនាដែលខ្លួនពេញចិត្ត និងបានជ្រោងទង់ព្រះមហាក្សត្រឡើងវិញ ដោយដង្ហែរអតីតអង្គព្រះមហាក្សត្រយាងឡើងគ្រងរាជសម្បត្តិឡើងវិញ អនុលោមតាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣។

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមិទ្ធផលនានានៅគ្រប់ទីកន្លែងផ្សេងៗនៅកម្ពុជាគឺពិតជាបានបង្ហាញច្បាស់អំពីមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងកម្រិតជីវភាពល្អប្រសើររបស់ប្រជាជន នៅក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋនៅក្នុងស្មារតីនៃវប្បធម៌ចែករំលែក៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

វីដែអូ