ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេតេជោ ថានឹងមានការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាង ១លាននាក់ឆ្លើយតបនឹងតម្រូវសហគ្រាសធុនតូចនិងមធ្យម
Tue,11 April 2023 (Time 08:44 AM)
ដោយ ៖ (ចំនួនអ្នកអាន: 85នាក់)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប៉ាន់ប្រមាណថាការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សក្រីក្រ១លាន ៥សែននាក់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលខាងមុខនឹងផ្ដោតភាគច្រើនឆ្លើយតបនឹងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម។

សម្ដេចថ្លែងក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ដោយជំរុញដល់ក្រសួងឧស្សាហកម្មនិងស្ថាប័នពាក់ព័ន្ធពិភាក្សាជាមួយក្រសួងការងារដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ពលរដ្ឋឆ្លើយតបនឹងកង្វះខាតធនធានមនុស្សជួយដល់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

សម្ដេចតេជោថា៖ «១លាន ៥សែននាក់នៅពេលខាងមុខគឺគ្របដណ្ដប់លើសហគ្រាសធុនតូចនិងមធ្យមជាង ១លាននាក់»។

សម្ដេចតេជោបញ្ជាក់បន្ថែមជាថ្មីថាតាមគោលនយោបាយការផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សក្រីក្រ ១លាន ៥នាក់នេះនឹងមិនតម្រូវឱ្យបង់ប្រាក់នោះទេ។

រដ្ឋាភិបាលមានគោលដៅក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់សិស្សក្រីក្រនៅកម្ពុជាចំនួន ១លាន ៥សែននាក់ក្នុងឆ្នាំ២០២៣នេះ ឬដើមឆ្នាំ២០២៤។ ការបណ្ដុះបណ្ដាលនេះគឺមិនតម្រូវឱ្យសិស្សបង់ថ្លៃនោះទេ ថែមទាំងទទួលបាននូវប្រាក់ខែផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

វីដែអូ