វៀងច័ន្ទ៖ កម្ពុជានិងឡាវ បានពិភាក្សាគ្នាពាក់ព័ន្ធនឹងការតភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងប្រទេសទាំងពីរ និងជាមួយបណ្តាប្រទេសដទៃទៀត។នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា៖ «ការពិភាក្សារបស់យើងក៏ក្របដណ្តប់ទៅលើបញ្ហាទាក់ទងនឹងវិស័យទេសចរណ៍ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងផ្លូវអាកាសដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសទីក្រុងសៀមរាប ភ្នំពេញដែលអាចផ្តល់ឱកាសសម្រាប់ទេសចរអាចដំណើរគោលដៅមកកាន់ឡាវផង និងកម្ពុជាផង»។សម្តេចបន្ថែមថា ប្រទេសទាំងពីរក៏បានឯកភាពគ្នាតភ្ជាប់រវាងខេត្តចំប៉ាសាក់ ជាមួយខេត្តព្រះវិហារ និងរវាងខេត្ត ជាមួយខេត្តរតនគិរី។ សម្តេចថ្លែងថា៖ «ដែលនេះជាការផ្តល់នូវអំណោយផលនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន»។សម្តេចបន្តថា ជាមួយគ្នានេះប្រទេសទាំងពីរនឹងខិតខំនូវកិច្ចការទាំងឡាយ ទាក់ទងនឹងបញ្ហាព្រំដែនឱ្យទៅជាព្រំដែនមានសន្តិភាព និងសហប្រតិបត្តិការ និងដោះស្រាយបញ្ហានៅពេលខាងមុខនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ