ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានស្នើឱ្យបញ្ចប់រឿងជម្លោះពាក់ព័ន្ធអ្នកសារព័ត៌មាន និងអ្នកជួយលើកម៉ូតូក្នុងគ្រោះថ្នាក់ចរាចរណ៍មួយលើស្ពានជ្រោយចង្វារ ដែលកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ។ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើនចំនួន ៣ ២៣២នាក់ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការគាំទ្រលើសកម្មភាពរបស់បុរសម្នាក់ដែលព្យាយាមជួយលើកម៉ូតូជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វាកាលពីប៉ុន្មានថ្ងៃមុន ក្នុងហេតុផលដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍លើស្ពាន។ សម្តេចបានលើកឡើងថា៖ «ខ្ញុំសូមសរសើរនូវទឹកចិត្តក្មួយប្រុស ឌុបប្រពន្ធ ឌុបកូនដាក់ម៉ូតូចោលរួចហើយទៅជួយលើកម៉ូតូ (ជនរងគ្រោះ)»។សម្តេចតេជោ បានថ្លែងបន្តថា ករណីនេះខុសត្រូវយ៉ាងណាទុកមួយឡែកសិន សំខាន់ទៅជួយលើកម៉ូតូជនរងគ្រោះដើម្បីកុំឱ្យកកស្ទះចរាចរណ៍លើស្ពាន។ សម្តេចមានប្រសាសន៍ដូច្នេះថា៖ «ខុសត្រូវយ៉ាងណាវាជារឿងមួយ តែស្ទះចរាចរណ៍លើស្ពាន វាមិនគួរឱ្យកើតមានទេ ការជួយគ្នាគឺជារឿងចាំបាច់ តែអ្វីដែលឆ្គង គឺថា មិនបានសុំទោសប៉ូលិសណា ទៅសុំទោសអ្នកកាសែត តើអ្នកកាសែតហ្នឹងមានសិទ្ធិអីវា»។សម្តេចតេជោ បានសម្តែងការហួសចិត្តចំពោះអ្នកសារព័ត៌មានអនឡាញមួយរូប ដែលទៅស្តីបន្ទោសលើអ្នកជួយលើកម៉ូតូជនរងគ្រោះ ទាំងដែលខ្លួនមិនមានសមត្ថកិច្ចដោះស្រាយលើកិច្ចការងារមួយនេះ។ សម្តេចក៏បានថាឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធដែលគ្រាន់តែចែករំលែក (Share) លើករណីនេះប៉ុន្តែមិនបានបញ្ចេញមតិទាល់តែសោះ។នាយករដ្ឋមន្ត្រីបានលើកឡើងថា៖«រឿងនោះគឺអត់ត្រូវទាល់តែសោះ រឿងដំបូងត្រូវចាំបាច់ទៅជួយគ្នាសិន រឿងយ៉ាងណាក៏ដោយ អត់សមហេតុ សមផល នូវការប្រើពាក្យសម្តីបែបនេះ បើខ្លួនជាប៉ូលិសខ្ញុំមិនថាទេ តែខ្លួនគ្រាន់តែមានទូរសព្ទមួយឡាយទៅ ហើយប្រើពាក្យសម្តី»។សម្តេចតេជោ មិនគាំទ្រតាមមតិមួយចំនួនដោយថាឱ្យលុបអាជ្ញាបណ្ណរបស់អ្នកសារព័ត៌មានរូបនោះទេ។ ប៉ុន្តែសម្តេចបានប្រាប់ឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានហៅទៅណែនាំពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន។សម្តេចនិយាយថា៖ «ឈប់បានឈប់ទៅ បញ្ចប់ត្រឹមហ្នឹងទៅ ហើយដកពិសោធន៍វាទៅ នៅលើស្ពានប្រហែលជាមានប៉ូលិស អ្នកសារព័ត៌មានមិនមែនជានគរបាលយុត្តិធម៌ ហើយអ្នកជួយគេក៏មិនមែននគរបាលយុត្តិធម៌ដែរ ប៉ុន្តែគាត់មានចិត្តចង់ជួយ»។
ព័ត៌មានគួរចាប់អារម្មណ៍
ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី និងក្រុមអ្នកជំនាញដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ()
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
វីដែអូ