(បាត់ដំបង)៖ នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបជាង១០ម៉ឺននាក់ ក្នុងនោះអត្រាភ្ញៀវជាតិធ្លាក់ចុះ ឯភ្ញៀវបរទេសកើនឡើង បើធៀបនឹងឱកាសចូលឆ្នាំចិនកាលពីឆ្នាំ២០២២។បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែលបានបញ្ជូនទៅកាន់ក្រសួងទេសចរណ៍បានបញ្ជាក់ថា «ក្នុងឱកាសបុណ្យប្រពៃណីចូលឆ្នាំចិន រយៈពេល៤ថ្ងៃ ត្រូវនឹងថ្ងៃទី២១ដល់ទី២៤ ខែមករា ឆ្នាំ២០២៣ ក្នុងខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុប១០២,៧៧៨នាក់ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ថយចុះ៥២.៩៤%»។របាយការណ៍បានបន្តថា ក្នុងចំណោមភ្ញៀវទេសចរសរុបជាង១០ម៉ឺននោះ មានភ្ញៀវទេសចរជាតិចំនួន១០១,៦៩៥នាក់ ថយចុះ៥៣.៣៤% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន១,០៨៣នាក់ កើនឡើង១៣៤.៩២%៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ