ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៣នេះដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់អធិការរងគ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥សង្កាត់ត្រូវជូនដំណឹងដល់បងប្អូនប្រជា ពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែតទាំងអស់ឲ្យបានជ្រាបថា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម នៅពេលខាងមុខនេះគឺហាមមិនឲ្យលេងផាវ រំសេវ កាំជ្រួច គ្រប់ប្រភេទ ជាដាច់ខាត។លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ការដាក់បទ បញ្ជាយ៉ាងតឹងរឹងនេះដើម្បីធានាក្នុងការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណី ចិននឹង វៀតណាមដែលប្រព្រឹត្ត ទៅ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានណែនាំដល់នគរបាលគ្រប់ផ្នែកជំនាញ ចុះបង្ក្រាប និងហាមដាច់ខាតការនាំចូលរំសេវ,ផាវ កាំជ្រួច គ្រប់ប្រភេទ ហើយនគរបាលជំនាញ ត្រូវចុះធ្វើការណែនាំដល់ អាជីវករ តាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួន អំពីផលប៉ះពាល់នៃរំសេវ និងកាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បានយ៉ាងងាយ។ដូច្នេះមន្ត្រីនគរបាលជំនាញត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងផាវ ក្នុងឱកាសចូលឆ្នាំ ចិននឹងវៀតណាម នៅតាមទីសាធារណៈ ដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមាន ការរំខានដល់អ្នកដទៃពិសេសដល់ឪពុកម្ដាយឬអាណា ព្យាបាលដែលមានកូនតូចងាយរងគ្រោះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ