ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តកំពង់ធំអំពាវនាវឱ្យអាជ្ញាធររៀបចំមធ្យោបាយដឹកជញ្ជូន និងកន្លែងស្នាក់នៅឱ្យបានសមរម្យដល់សិស្សក្រីក្រ
Tue,29 November 2022 (Time 05:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)

(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំអំពាវនាវឱ្យអាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូន និងកន្លែងស្នាក់នៅឱ្យបានសមរម្យដល់សិស្សក្រីក្រដែលមិនមានលទ្ធភាពមកប្រឡងបាក់ឌុប។

គួរជម្រាបថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺនឹងប្រព្រឹត្តទៅនាថ្ងៃ៥-៦ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស។

លោកបានដាក់នៅយន្តការនានាដើម្បីធានាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូន តាមរយៈការការពារសុវត្ថិភាពនៃការដឹកជញ្ជូន និងការរក្សាទុកដាក់ប្រធានវិញ្ញាសានិងសន្លឹកកិច្ចការបេក្ខជន ការចាត់ចែងកម្លាំងប្រចាំការនិងចល័តនៅតាមមណ្ឌលប្រឡងនានា ការរក្សាសុវត្ថិភាពបេក្ខជន គណៈមេប្រយោគនិងគណៈកម្មការនានា ការសហការដកហូតសំណៅឯកសារ និងការក្សាទុកដាក់សម្ភារៈនានា ពិសេសការសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរទៅមកប្រឡង។

លោកបន្តទៀតថា ដើម្បីជួយសម្រួលដល់ការចំណាយរបស់អាណាព្យាបាល និងបេក្ខជនប្រឡងមកពីបណ្ដាស្រុកផ្សេងៗ រដ្ឋបាលក្រុង ស្រុក ក្នុងនាមជាម៉ែឪ ត្រូវការពារសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានល្អ និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានដែលមានផ្ទះនៅជិតមណ្ឌលប្រឡង ឬពិធីបុណ្យផ្សេងៗជាដើម មិនត្រូវបង្កឲ្យមានសំឡេងរំខានដល់មណ្ឌលប្រឡងនោះទេ។

លោកបានបញ្ជាក់ច្បាស់ៗថា ចំពោះសិស្សក្រីក្រដែលមិនមានលទ្ធភាពមកប្រឡងបាក់ឌុប អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូន និងកន្លែងស្នាក់នៅឲ្យបានសមរម្យ។ ចំពោះការផ្ញើកង់ឬម៉ូតូរបស់សិស្ស គឺមិនតម្រូវឲ្យយកលុយនោះទេ។

សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ធំ មាន១២មណ្ឌលប្រឡង ស្មើនឹង២២៤បន្ទប់ ក្នុងនោះមាន៖

* ផ្នែកវិទ្យាសាស្ត្រ៖ មាន២មណ្ឌល៥៣បន្ទប់ មានបេក្ខជនសរុប១៣០៦នាក់ (ស្រី៧៨០នាក់)។

* ផ្នែកវិទ្យាសាស្ត្រសង្គម៖ មាន១០មណ្ឌល មាន១៧១បន្ទប់ បេក្ខជនសរុប៤២៦០នាក់ (ស្រី២២៩៥នាក់)៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ