ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោក ឃួង ស្រេង ចាត់ទុកជំនួយរបស់កូរ៉េដល់មន្ទីរពេទ្យបង្អែកជើងឯក ជាជំនួយដែលរាជធានីភ្នំពេញចង់បានបំផុត
Fri,25 November 2022 (Time 09:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 75នាក់)

(ភ្នំពេញ)៖ ក្នុងជំនួយពិភាក្សាជាមួយប្រតិភូអង្គការ KOICA កូរ៉េ ដឹកនាំដោយលោក Rho Hyun Jun នាយកប្រចាំប្រទេសរបស់នៃទីភ្នាក់ងារ KOICA នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ជំនួយដែលសាធារណៈរដ្ឋកូរ៉េ បានជួយដល់មន្ទីរពេទ្យបង្អែកជើងឯក ខណ្ឌដង្កោ ជាជំនួយដែលរដ្ឋបាលរាជធានីភ្នំពេញចង់បានបំផុត។

លោក ឃួង ស្រេង បានបញ្ជាក់ថា ជំនួយនេះដើម្បីលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា មករកសេវាសុខាភិបាល នៅរាជធានីភ្នំពេញ មានការកើនឡើង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោកអភិបាលរាជធានី បានបង្ហាញពីការគាំទ្រពេញទំហឹង នឹងផ្តល់កិច្ចសហការដល់ដំណើរការគម្រោងកែលំអរមន្ទីរពេទ្យបង្អែកជើងឯកនេះ ទៅតាមស្តង់ដារបច្ចេកទេស និងគាំទ្រទៅលើការសាងសង់អាគារ មន្ទីរពេទ្យថ្មី និងគាំទ្រឲ្យមានការសាងសង់កម្ពស់លើសពី៤ជាន់ ទៅតាមតម្រូវការជាក់ស្តែង និងត្រៀមលក្ខណៈសិក្សាទៅលើការឈានទៅ ដាក់មន្ទីរពេទ្យនេះដល់កម្រិតទី៣។

ជាមួយគ្នានេះ លោក Ro Hyun Jun បានលើកឡើងថា KOICA បានដាក់ចេញគម្រោង៣ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩ រួមមាន៖ ការសាងសង់អាគារថ្មី, ការបំពាក់ឧបករណ៍បរិក្ខារពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែម ដល់បុគ្គលិកមន្ទីរពេទ្យ។

លោក Ro Hyun Jun បានឲ្យដឹងទៀតថា គម្រោងនេះគ្រោង នឹងចំណាយថវិកា ចំនួន១១លានដុល្លារ។ ភាគី KOICA បានចាប់ អារម្មណ៍លើភាពទាក់ទាញសម្រាប់អ្នកជំងឺមិនចង់ឲ្យពួកគាត់ទៅហួស មកហួស ឬទៅរកតែមន្ទីរពេទ្យធំៗនៅកណ្តាលក្រុង។ ដូច្នេះការបំពាក់បរិក្ខាពេទ្យ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមនឹងក្រុមគ្រូពេទ្យជំនាញ គឺជារឿងចាំបាច់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()

វីដែអូ