ភ្នំពេញ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែររែស (Antonio Guterres) នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះបានជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយទាំងអស់ ព្រោះវាជាមធ្យបាយតែមួយគត់ដើម្បីបិទបញ្ចប់ភាពចលាចលនៅក្នុងប្រទេសសព្វថ្ងៃ។ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅអំឡុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ឯកឧត្ដមជំរុញឱ្យរបបគ្រប់គ្រងមីយ៉ាន់ម៉ាបច្ចុប្បន្ន ដោះលែងអ្នកទោសនយោបាយទាំងអស់។ ក្រៅពីការលើកឡើងបែបនេះឯកឧត្ដម ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដោះ ស្រាយជម្លោះដែលកំពុងកើតមានដោយសន្តិវិធីផងដែរ។ប្រមុខ UN លោក ហ្គូទែររែស បានសង្កត់ធ្ងន់ដូច្នេះថា «ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រៀបដូចជាសុបិនអាក្រក់មួយគ្មានទីបញ្ចប់ សម្រាប់ប្រជាជន និងជាការគំរាមកំហែងមួយដល់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល»។ លោក បន្ថែមថា «ខ្ញុំជំរុញអាជ្ញាធរមីយ៉ាន់ម៉ា ស្ដាប់ប្រជាជនរបស់ខ្លួនឯង ដោះលែងអ្នកទោសនយោបាយ និងស្ដារប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ដ្បិតនេះជា មធ្យោបាយតែមួយគត់ដើម្បីស្ថិរភាព និងសន្តិភាព»។ឯកឧត្ដម ក៏បានបង្ហាញនូវក្ដីរំពឹងផងដែរ ឥណ្ឌូណេស៊ីដែលនឹងទទួលជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ឆ្នាំក្រោយ នឹងបន្តដោះស្រាយបញ្ហាដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា តាមមធ្យោបាយវិជ្ជមាន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ()
សម្ដេចក្រឡាហោម ស ខេង ណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវដោះស្រាយគ្រប់បណ្តឹងទាំងអស់ឱ្យច្បាស់លាស់ និងត្រឹមត្រូវបំផុត ()
សម្តេចក្រឡាហោម ស ខេង ៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងតម្រូវឱ្យអ្នកបើកបរ យានយន្តធ្វើតេស្ត រកសារធាតុញៀន ()
សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ ()
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីកសិកម្ម, លោកបណ្ឌិត យ៉ង សាំងកុមារ និងលោក ឡឹក សុធារ លើការងារកសិកម្ម ()
វីដែអូ